អំពីខ្ញុំ

សួស្តីបាទ!​ ខ្ញូំបាទឈ្មោះ ឈាង អិន ដែលគេហៅថា ឡាយអិនៗ ( Lion) រាល់ថ្ងៃកំពុងសិក្សា IT (Information Technology) នៅសកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ឆ្នាំទី២ (Build Bright​​ University Siem Reap)។
ពត៏មានផ្ទាល់ខ្លួន

  • ឈ្មោះ ឈាង អិន 
  • ភេទ ប្រុស
  • កើតនៅថ្ងៃ ០២ខែកក្កដា ឆ្នាំ ១៩៩២
  • ទីកន្លែងកំនើត ភូមិជ្រៃ ឃុំកណ្តែក ស្រុក ប្រាសាទបាគង្គ ខេត្ត្តមរាប (ម្តុំស្វាយធំ)
  • លំនៅបច្ចុប្បន្ន ភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប។
ប្រវត្តិជីវិត នឹងការសិក្សា

  • ចាប់កំណើតនៅខេត្តសៀមរាប នៅពេលបានអាយុប្រហែល ៥ឆ្នាំបាន ផ្លាស់ទីរស់នៅ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ហើយក៏បានសិក្សានៅទីនោះ រហូតដល់​ចប់ថ្នាក់ទី១២។
  • លទ្ធផលការប្រល​ងបាក់ឌុប Bacc II(២០១០-២០១១) បានត្រឹមតែនិទេ្ទស ឌី D  85.288 តែប៉ុណ្ណោះ :( ។ 
ទីញនឹងប្រើប្រាស់កុំព្យូទ័រ

  • កុំព្យូទ័រទី១:នៅថ្នាក់ទី៩ មិនទាន់ ប្រឡងឌីប្លូម នៅឡើយ ឃើញមិត្តភក្តិមាន កុំព្យូទ័រ ចាក់ចម្រៀង លេងវិដេអូ នឹង លេងហ្គេមឡូយ ក៏​មានបំណងចង់បានជាខ្លាំង ក៏បានរំអុកសុំម៉ែ គាត់ក៏បានទិញឲ្យដូចបំណង តែកុំព្យូទ័រនោះ ល្បឿនលឿនដូច ព្យុះ ហាស ហាស :D។​ កុំព្យូទ័រ​លើតុ Desktop ម៉ាកសូនី Vaio RAM 128MB, CPU 500MHz (គ្រាន់តែបើកឡើង boot up ចំណាយរយៈពេលអស់ប្រហែល៤-៥នាទីទើបប្រើស្រួល) Hard Disk Drive (HDD) 10GB(ដប់ជីហ្កាបៃ ប្រើអត់អស់ :D)។
  • កុំព្យូទ័រទី២ កំពុងប្រើប្រាស់សព្វថ្ងៃ ម៉ាក ASUS Eee PC Notebook Screen 10.1 inches RAM 2GB HDD 320GB ងាយស្រួលប្រើប្រាស់ដែរ តែពិបាកត្រង់វាមានអេក្រង់តូចពេក ហើយប្រើប្រាស់វីនដូ៨ អត់បានគ្រប់តួរនាទី(Can't use Windows 8's Pdf, Media Player, Videos Player ,Picture Viewer...) ។
ប្រវត្តិរៀនកុំព្យូទ័រ
  • រៀនMs Word & Ms Excel ដំបូងតម្លៃ ៤០$ (តម្លៃតាមជនបទ) រៀនបានរយៈពេលប្រហែល ៣ខែ​ ចប់សព្វគ្រប់ ប៉ុន្តែអត់បានសញ្ញាប័ត្រ គ្រូរត់ចោល ហាស ហាស :D :D។
  • ប្រវត្តិទិញហ្លាស់ Flash Drive: ឃើញហ្លាស់ដំបូង ចង់ទិញ ទំហំ១ជីហ្គាបៃ 1GB តម្លៃ២០$ (៤បួនឆ្នាំមុន) សុំម៉ែទិញទាល់តែបាន អរគុណគាត់ខ្លាំងណាស់ ។