Sep 5, 2012

[ព័ត៌មាន] Apple អះអាងជាផ្លូវការ អំពីការប្រកាស iPhone 5 នាថ្ងៃទី 12 អាទិត្យក្រោយ


នេះ ជារឿងមិនធ្លាប់កើតមាន ក្នុងប្រវត្តិ ការប្រកាសផលិតផលរបស់ Apple ហើយដែលភាគច្រើន ក្រុមហ៊ុននេះ បានបិទមាត់យ៉ាងជិត អំពី ឈ្មោះផលិតផលថ្មី ដែលខ្លួន បំរុង នឹងប្រកាស។ នៅក្នុង សារអញ្ជើញអេឡិចត្រូនិក ទៅកាន់ សារព័ត៌មាន អោយចូលរួម ក្នុងព្រឹត្តិការណ៍ ពិសេស នាថ្ងៃទី 12 កាលពីម្សិលមិញ របស់ Apple ក្រុមហ៊ុននេះ បានបង្ហាញ លេខ 5 យ៉ាងច្បាស់ក្រឡែត ជាស្រមោលរបស់ ថ្ងៃទី 12។


មិនយូរទេ អាទិត្យក្រោយនេះឯង យើងទាំងអស់គ្នា នឹងបានដឹងច្បាស់ពី iPhone 5 ថាតើ វាមានអ្វីថ្មី ហើយអស្ចារ្យខ្លះ៕
ប្រភពៈIOSKhmer
ខ្មែរដើម្បីខ្មែរ