វិធីបង្កើតអក្សរឱ្យរត់តាម Mouse

ជាការពិតណាស់ដើម្បីឱ្យអក្សរដែលអ្នកចង់បានរត់ តាម Mouse អ្នកត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖
១. ដំបូងអ្នកទាញយកកម្មវិធី Tooltip for the mouse by kh4it ជាមុនសិន ។ ទំហំ 213.54 KB
២. បន្ទាប់មកអ្នកត្រូវ Extract វាទៅកាន់ទីតាំងណាមួយដែលងាយស្រួលរក
៣. ក្រោយមកអ្នកត្រូវចូលទៅបើកកម្មវិធីនោះ នៅទីតាំងដែលអ្នកបាន Extract

៤. នៅពេលដែលអ្នកបានបើកកម្មវិធីនេះ ហើយវានឹងចេញផ្ទាំងមួយឱ្យអ្នកវាយអក្សរឬ ពាក្យណាមួយដែលអ្នកចង់ឱ្យវារត់តាម Mouse

៥. នៅពេលដែលអ្នកវាយរួចរាល់ហើយអ្នកគ្រាន់តែចុចលើ Okay ជាការស្រេច។ ពេលនេះអ្នកមើលទៅលើ Mouse របស់អ្នកមើលមានអ្វីប្លែក។

ដើម្បីលុបវាវិញអ្នកគ្រាន់តែចុចលើអាយខុនកម្មវិធីនេះនៅលើ Toolbar ខាងក្រោម បន្ទាប់មកចុច Right Click ហើយយកពាក្យ Exit ជាការស្រេច។
សូមមិត្តអ្នកអានទាំងអស់មេត្តាជួយគាំទ្រយើងនៅក្នុង Facebook ដោយជួយចុច Like និង Share អត្ថបទនេះផង ដើម្បីជាការលើកទឹកចិត្តក្នុងការស្វែងរកអ្វីដែលថ្មីបន្តទៀត។ អរគុណ