២. របៀបចុះឈ្មោះ (Register)
ដើម្បីអាចចុះឈ្មោះនៅក្នុង Blogger បានគឺវាទាមឲ្យយើងមាន Account
gmial ជាមុនសិន។ បន្ទាប់ពីយើងមាន Account gmail រួចហើយ យើង Login ទៅក្នុង Account នោះ។ បន្ទាប់មកទៀតទើបយើងចូលទៅកាន់អាស័យដ្ឋាន www.blogger.com។ បន្ទាប់មកវានឹងបង្ហាញ ទំព័រមួយឲ្យយើងវាយបញ្ចូលលេខសំងាត់
ហើយលេខសំងាត់ដែលយើងត្រូវវាយបញ្ចូលនោះគឺជាលេខសំងាត់ Account
gmail របស់យើង។
បន្ទាប់មក
ចុចលើប៊ូតុង CREATE YOUR BLOG NOW
ជំហ៊ានបន្ទាប់វានឹងបង្ហាញទំព័រមួយទៀតដែលតំរូវឲ្យយើងបំពេញឈ្មោះ
ប្លុក និង អាស័យដ្នានទៅឲ្យប្លុក។ ក្នុងការបំពេញ
អាស័យដ្ឋានទៅឲ្យប្លុកនេះ យើងត្រូវរកឈ្មោះណាដែលគេមិនទាន់មាន បើ
យើងបំពេញចំឈ្មោះណាដែលគេមានរួចហើយ វានឹងឲ្យយើងបំពេញម្តងទៀត។
បន្ទាប់មក
ជ្រើសរើស Template ឲ្យប្លុករបស់យើង
រួចចុចលើប៊ូតុង IN។
ជាចុងក្រោយ
សូមចុចលើប៊ូតុង IN ម្តងទៀតដើម្បីបញ្ចប់ការចុះឈ្មោះ
ពេលនេះ ការឈ្មោះរបស់យើងទទួលបានជោគជ័យហើយ
ហើយខាងក្រោមនេះគឺជាទំព័រស្វាគមន៍ ។
ក្នុងរយៈពេលប៉ុន្មានខែមុននេះដែរ
ក្រុមហ៊ុន Google បានអភិវឌ្ឍន៍នូវ
Interface ថ្មីដែលមានភាព ស្រស់ស្អាត និង ទាក់ទាញ
ដូចនេះ អាយធីកូនខ្មែរ សូមជ្រើសរើស Interface ថ្មីមកប្រើ។
ដើម្បីផ្តាស់ប្តូរ យើងចុចលើ Try the updated blogger interface។
ខាងក្រោមនេះគឺជា ផ្ទាំងស្វាគមន៍នៃ Interface ថ្មី
ផ្ទាំងសម្រាប់ធ្វើការផ្សេងៗ
ប្លុករបស់យើងដែលទើបតែបង្កើត
ដកស្រង់ៈ អាយធីកូនខ្មែរ