Sep 2, 2012

វិធី​កំណត់​ពុម្ភ​អក្សរ​ខ្មែរ​នៅ​ក្នុង​កម្មវិធី Skype



ការ​ប្រើ​ប្រាស់​កម្មវិធី Skype គឺ​ពិតជា​ផ្ដល់​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​ប្រចាំ​ថ្ងៃ​។ ដូចនេះ​ KH4IT នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​កំណត់​ Font អក្សរ​ខ្មែរ​នៅ​ក្នុង​កម្មវិធី​ Skype នេះ​តាម​ជំហាន​ដូច​ខាង​ក្រោម៖
ដំបូង​អ្នក​ត្រូវ​បើក​ចូល​ទៅ​ក្នុង​កម្មវិធី​ Skype ។
បន្ទាប់​មក​ចូល​ក្នុង Tool យក Options ។
ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​​ថ្មី​មួយ​ចេញ​មក​ អ្នក​ត្រូវ​ចុច​លើ IM&SMS រួច​ចុច​លើ IM Appearance ។
ហើយ​អ្នក​ត្រូវ​ចុច​លើ Change Font ដើម្បី​ផ្លាស់​ប្ដូរ​ទម្រង់​និង​រូបរាង​អក្សរ​។
អ្នក​អាច​ចុច​ជ្រើសរើស​ទម្រង់​អក្សរ​យូនីកូដ​ណា​មួយ​ដែល​អ្នក​ចង់​បាន​និង​ទំហំ​របស់​វា​ រួច​ចុច​រក្សា​ទុក​ជា​ការ​ស្រេច៕