៤. របៀប Upload Template ថ្មី
ទោះបីជា Blogger វាមាន Template មានស្រាប់តិចប៉ុន្តែវាផ្តល់លទ្ធភាពឲ្យយើងអាចអាប់ឡូដ Template
ថ្មីបាន ដូចនេះយើងអាចផ្តាស់ប្តូរ Template ទៅតាមដែលយើងពេញចិត្ត។
តើយើងបាន Template របស់ Blogger មកពីណា?
ចំពោះ Template របស់ Blogger គឺមិនចាំបាច់បារម្ភទេ មានគេហទំព័រជាច្រើន ដែលផ្តល់ឲ្យយើង
ទាញយក Template របស់ Blogger ដោយឥតគិតថ្លៃ
ដោយយើងគ្រាន់តែចូលទៅក្នុង Google រួច
វាយស្វែងរកដូចជា Free blogger template download ជាដើម។
បន្ទាប់ពីបានទាញយក Template ដែលយើងពេញចិត្តហើយ
ពេលនេះខ្ញុំសូមបង្ហាញពីរបៀបអាប់ឡូដ Template ដែលយើងទើបតែទាញយកនោះ
ឲ្យទៅប្លុករបស់យើង។ (សូមចុចទីនេះដើម្បីចូលទៅមើល Templateដែលយើងបានទាញយកមកប្រើ)
១. ចុចលើ Menu Template បន្ទាប់មកចុចលើប៊ូតុង Backup/Restore ដែលស្ថិតនៅផ្នែកខាងលើខាងស្តាំ។
២. បន្ទាប់មកវានឹងបង្ហាញផ្ទាំងសម្រាប់ឲ្យយើង
Browse រក Template ថ្មីរបស់យើង
រួចចុចលើប៊ូតុងOpen។
សំគាល់ផង ដែរ ពេលដែលយើងទាញយក Template មកពីគេហទំព័រផ្សេងមក
យើងត្រូវបន្លាវាសិន (unzip) ហើយ Template ថ្មីនោះ វាជាប្រភេទឯកសារ .xml ។
៣. បន្ទាប់ពីស្វែងរក File
Template រួចយើងចុចលើប៊ូតុង Upload ។
នៅក្នុងនោះដែរ មុននឹងយើងអាប់ឡូដ Template ថ្មី យើងក៏អាចទាញយក Template ចាស់របស់យើងទុកសិនបានដែរ
ដោយចុចលើប៊ូតុង Download Full Template។
៤. នៅពេលនេះការអាប់ឡូដ
Template ថ្មីរបស់យើងបានសម្រេចហើយ
ហើយខាងក្រោមនេះ គឺជា Template ថ្មី៖
ដកស្រង់ៈ អាយធីកូនខ្មែរ
ខ្មែរដើម្បីខ្មែរ