Sep 6, 2012

វិធីបង្កើតFile Setup លើVB.net


កម្មវិធី Visual Studio គឺជាកម្មវិធី​​ប្រើ​សម្រាប់​បង្កើត​កម្មវិធីនានា ទាំងតូច និងធំ។ កម្មវិធីនេះមាន​ច្រើនភាសាដូចជា៖ ភាសា VB.NET – ភាសា C# – ភាសា C++ និង J# ជាដើម។ ម៉្យាងទៀត​លោកអ្នក​ក៏អាច​ប្រើ​កម្មវិធី​ដើម្បី បង្កើត​កម្មវិធីមួយចំនួនធំ ដូចជា ប្រព័ន្ធ​គ្រប់គ្រង​ការកុំម៉្មង់ទំនិញ ប្រព័ន្ធគ្រប់គ្រង​ឃ្លាំង​ស្តុកទំនិញ ហ្គេមសម្រាប់ជាការកម្សាន្ត ក៏បានដែរ។ ដើម្បីឲ្យ​កម្មវិធី​ទាំងនោះ​ ដំណើរការ​បានលើ​ម៉ាស៊ីនទូទៅ លោកអ្នក​ចាំបាច់​ត្រូវបង្កើត File Setup សម្រាប់យកទៅតំឡើងបាន ។
សូមងាកមក​អនុវត្តន៍​ពីរបៀបបង្កើត File Setup វិញម្តង៖
ជំហានទី១៖ សូមបើក​កម្មវិធី  Visual Studio 2008 (Visual Studio 2010 តាមអ្វី​ដែលអ្នក​បានតំឡើង) រួច​បង្កើត Project ថ្មីដោយ​វាយ CTRL + N ឬចូល​ទៅ​កាន់​ File => New Project
ជំហានទី២៖ បន្ទាប់មកទៀត ត្រង់ Project Type សូមចុច​ត្រង់ Other Project Type រួចចុចលើ Setup and Deployment ហើយ​សូម​ជ្រើស​យក​Setup Project នៅត្រង់​ប្រអប់ Template (ខាងស្តាំ) ។

ជំហានទី៣៖ សូមចម្លង File ពី Folder Project របស់អ្នក​ដែលស្ថិតនៅទីតាំង​ម៉ាស៊ីន​របស់អ្នក និងនៅក្នុង Folder Debug (សូមពិនិត្យរូប)

ជំហានទី៤៖ សូមត្រឡប់​មក  Visual Studio វិញ រួច Paste File ដែលបាន​ចម្លង​អំបាញ់មិញ​មក​ដាក់ក្នង Application Folder
ជំហានទី៥៖ សូម Select លើ File ដែលមាន extension .exe រួចចុច Mouse ស្តាំ​ => Create Shortcut to UR_PROJECT_NAME ហើយទាញ​យក File Shortcut នោះទៅដាក់​ក្នុង User’s Desktop ដើម្បី​ងាយស្រួល​ ពេលតំឡើង​កម្មវិធី​នោះរួច វានឹង​បង្ហាញ នៅលើ Desktop របស់អ្នក​ផ្ទាល់​តែម្តង!
ជំហានចុងក្រោយ៖ សូមចុចលើ Build Menu រួចជ្រើស​យក Build UR_PROJECT_NAME
បញ្ជាក់៖ File Setup ដែលបាន​ Build នោះ​នឹងស្ថិតនៅជាមួយ Folder Project ដែលបាន​បង្កើតដំបូង
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធ្វើបាន
ខ្មែរដើម្បីខ្មែរ